តម្លើង iOS 11 Public Beta នៅលើ iPhone/iPad ងាយៗ

[របៀប] តម្លើង iOS 11 Public Beta នៅលើ iPhone/iPad ងាយៗ

54
0
SHARE

មុននឹងធ្វើការតម្លើង iOS 11 beta, សូមចងចាំនៅចំនុចខ្លះៗ៖

  • iOS 11 កំពុងនៅ beta នៅឡើយ, ចឹងវានឹងធ្វើអោយឧបករណ៏របស់យើង យឺត និងមានការរអាក់រអួលខ្លះៗ
  • ប្រសិនបើយើងតម្លើង OS 11 beta ហើយចង់ downgrade វិញ យើងអាច downgrade បានត្រឹមតែ​iOS 10.3.2 ឫក៏ iOS 10.3.1 តែប៉ុណ្ណោះ។
  • សូមធ្វើការ backup ឧបករណ៏របស់អ្នកជាមួយ iTunes ឬក៏ iCloud. សូមចងចាំថា បើសិនជាអ្នក backup ជាមួយ iOS 11, អ្នកមិនអាច restore ទៅកាន់ iOS ក្រោម 11 បានឡើយ។

របៀបចូលរួម Public Beta Testing Program

ជំហានទី 1: បើកម្មវិធី Safari នៅលើឧបករណ៏របស់អ្នក ហើយចូល beta.apple.com.

ជំហានទី 2: ចុចលើប៉ូតុង Sign Up

how to install ios 11 public beta

ជំហានទី 3: Sign in ជាមួយ Apple ID នឹង password របស់អ្នក

ជំហានទី 4: ចុច Accept ដូចរូបខាងក្រោម

how to install ios 11 public beta

ជំហានទី 8: ឥឡូវអ្នកបានចុះឈ្មោះជាមួយ public beta program រួចហើយ, ចឹងសូមចុច Enroll Your Device ដើម្បីតម្លើង iOS 11 beta profile។

how to install ios 11 public beta

ជំហានទី 9: ហើយចុចលើ iOS

how to install ios 11 public beta

ជំហានទី 10: Scroll ចុះក្រោមបន្តិចអ្នកនឹងឃើញ Download profile

how to install ios 11 public beta

ជំហានទី 11: iOS Software Beta Profile នឹងបើកក្នុង Settings ហើយចុចពាក្យ Install

how to install ios 11 public beta

ជំហានទី 12: នៅពេលដែលអ្នកតម្លើង profile រួចហើយ ផ្ទាំងមួយនឹងលោត ទាមទារអោយយើង Restart ឧបករណ៏របស់យើង សូមចុច Restart

ឥឡូវអ្នកអាចសាកល្បង iOS 11 beta នៅលើឧបករណ៏របស់អ្នកបានហើយ។

របៀប Download និង តម្លើង iOS 11 Beta

ជំហានទី 1: បើក Settings ហើយចូលទៅ General

ជំហានទី 2: ចុចលើ Software Update

ជំហានទី 3: អ្នកនឹងឃើញនៅ iOS 11 beta update ចុចលើ Download & Install.

ជំហានទី 4: ចុច Agree ហើយរងចាំ រហូតការ Download រួចរាល់។

 

តើផ្នែកណាមួយនៃ iOS 11 ដែលលោកអ្នកពេញចិត្ត? អ្នកអាចបញ្ចេញមតិតាម comment ខាងក្រោម!