Apple បញ្ចេញកំណែ Update iOS 11 beta 4 សំរាប់ Developers

[ព័ត៌មាន] Apple បញ្ចេញកំណែ Update iOS 11 beta 4 សំរាប់ Developers

48
0
SHARE

ជាទំលាប់របស់ Apple ទៅហើយដែលតែងតែបញ្ចេញកំណែ Update ជាលក្ខណៈ beta ទៅឲ្យអ្នកអភិវឌ្ឍន៍កម្មវិធីធ្វើការប្រើប្រាស់សាកល្បង និងស្វែងរកកំហុសឆ្គង មុននឹងដាក់ឲ្យមនុស្សទូទៅប្រើប្រាស់ជាផ្លូវការ ជៀសវាងមានបញ្ហាផ្សេងៗ ។ មកដល់ពេលនេះ iOS 11 បានចេញដល់ជំនាន់ beta 4 ហើយ និងតែងតែកែប្រែកំហុសឆ្គងពីមួយជំនាន់ទៅមួយជំនាន់ ។ ចង់ដឹងថាតើជំនាន់ iOS 11 beta 4 នេះកែប្រែលើចំនុចអ្វីខ្លះតោះទៅតាមដានទាំងអស់គ្នា៖

  • New Icons បានកែប្រែរូបរាងកម្មវិធីមួយចំនួនដូចជា Contacts, Reminders, Notes ជាដើម ។

 

  • Notification Center ឥឡូវអ្នកអាចអូសរបារដំណឹង ឬព័ត៌មានផ្សេងៗទៅខាងឆ្វេងដើម្បីធ្វើការលុប ឬបើកមើលដោយទាមទារនូវ Touch ID ។

 

  • Settings (Capacity) នៅក្នុង General -> About -> Capacity នឹងបង្ហាញទំហំផ្ទុកទាំងអស់របស់ឧបករណ៍ដែលខុសពីមុនគឺបង្ហាញទំហំផ្ទុកដកនឹងទំហំរបស់ OS ។

  • Settings (AirDrop) សំរាប់ឧបករណ៍ដែលមិនអាចបើកមុខងារ AirDrop នៅលើ Control Center បាន ឥឡូវអ្នកអាចបើកមុខងារនេះបានហើយនៅក្នុង Settings ។

  • Settings (Accounts & Passwords) រូបកូនសោរដែលនៅក្រឡោន Accounts & Passwords បានផ្លាស់ប្តូរពីផ្តេកមកបញ្ឈរវិញ ។

  • App Store នៅក្នុងក្រឡោន Updates យើងអាចអូសចុះក្រោមដើម្បីធ្វើការ refresh ចង់ដឹងមានអ្វីត្រូវ update ថ្មីៗឬអត់ ។

Apple នឹងបញ្ចេញកំណែ update public beta 3 ក្នុងពេលឆាប់ៗនេះផងដែរ ។