ស្វែងយល់ពីមុខងារ Find My iPhone នៅលើ iOS

[ចំនេះដឹង] ស្វែងយល់ពីមុខងារ Find My iPhone នៅលើ iOS

7
0
SHARE

Find My iPhone ជាកម្មវិធីដែលមានស្រាប់នៅលើឧបករណ៍ iOS វាមានមុខងារសំរាប់ កំណត់ទីតាំងឧបករណ៍របស់យើងនៅពេលដែលបាត់ ឬវង្វេងមិនដឹងជាទុកនៅទីណា ។ ដើម្បីដំណើរការមុខងារនេៈបានគឺតម្រូវឲ្យមាន Internet ដូចនេះយើងគួរតែបើក 3G/4G ចោលព្រោះងាយស្រួលក្នុងការស្វែងរកនៅពេលដែលបាត់ ។ ក្នុងករណីដែល iPhone/iPad/MacBook វង្វេងបាត់ យើងអាចខ្ចីឧបករណ៍របស់មិត្តភក្តិ ហើយវាយ Apple ID នៅក្នុងកម្មវិធីនោះឲ្យដូចនឹង Apple ID របស់ឧបករណ៍ដែលបាត់ ។ ក្នុងកម្មវិធីនេះមានមុខងារសំខាន់ៗបីដូចខាងក្រោម៖

1, Play Sound ពេលដែលសង្ស័យថា iDevice វង្វេងបាត់ យើងអាចចុចលើពាក្យ Play Sound នោះឧបករណ៍របស់យើងនឹងបន្លឺសំលេងឡើង ។

2, Map ពេលដែលយើងបន្លឺសំលេងហើយមិនលឺមានន័យថាឧបករណ៍របស់យើងគឺនៅឆ្ងាយ ដូចនេះយើងអាចមើលលើផែនទីនោះវានឹងបង្ហាញឧបករណ៍របស់យើងថានៅទីណា ។

3, Lock/Erase ក្នុងករណីដែលឧបករណ៍យើងមិនបង្ហាញលើផែនទី គឺអាចមកពីឧបករណ៍របស់យើងគ្មាន Internet , អស់ថ្ម ឬត្រូវបានបិទដោយនរណាម្នាក់(ចោរ) ដូចនេះយើងអាច Lock(ចាក់សោរ) ឬ Erase(លុបទិន្នន័យទាំងអស់) បាន ។ យើងចាំបាច់ត្រូវដាក់ iCloud ការពារពេលគេធ្វើការ Reset ថ្មីពេលនោះឧបករណ៍នឹងជាប់ iCloud នៅពេលគេមិនដឹងលេខសម្ងាត់ iCloud នោះគេមិនអាចប្រើឧបករណ៍របស់យើងបានទេ។